
ចំពោះបងប្អូន ដែលជាអ្នកប្រើប្រាស់ iPhone iPad រឺiPod មួយចំនួន ដែលមានបញ្ហាក្នុងការចុចទៅលើ Home Button(ចុច Home Button ខ្លាំងទើបដំណើការ)។
ខ្ញុំនឹងធ្វើការបង្ហាញអំពីវិធីងាយ ក្នុងការដោះស្រាយបញ្ហានេះ ហើយលោកអ្នកអាចសាកល្បងធ្វើដោយខ្លួនឯង ដោយមិនចាំបាច់ត្រូវការសំភារៈអី្វច្រើន ដោយគ្រាន់តែមានៈ ទឹកអាល់កុល រឺទឹកលាងក្រចក និងសំឡីសំរាប់ត្បាលត្រចៀក៕
វិធីធ្វើ
១. ត្រូវបិទ iPad iPhone រឺiPod របស់លោកអ្នកកុំអោយដំណើរការ (Turn your device off)
២. យកសំឡីសំរាប់ត្បាលត្រចៀកដាក់ចូលក្នុងទឹកអាល់កុល រឺទឹកលាងក្រចក
៣.យកសំឡីដែលផ្សើមជាមួយទឹកអាល់កុល រឺកទឹកលាងក្រចកនោះ មកផ្តឹតៗជុំវិញចន្លោះ Home Button
រប់ស់ iPhone iPad រឺiPod ហើយយកដៃចុចទៅលើ Home Button ពីរទៅបីដង ដើម្បីអោយទឹកអាល់
កុល ជ្រាបចូលទៅសំអាតកំណកស្នឹម ដែលជាប់ជាមួយ Home Button បាន់ស្អាតល្អ
(សូមធ្វើនូវ ចំនុចទី៣ នេះអោយពីរទៅ៣ដង)
៤.បន្ទាប់មក ដាក់ iPhone iPad រឺiPod របស់លោកអ្នកផ្កាប់ ហើយយកម្រាមដៃកួសទៅផ្នែកខាងក្រោយ
ត្រង់ចំនុច Home Button អោយបាន៣ទៅបួនដង ដើម្បីអោយទឹកអាល់កុលជ្រាបចូលទៅសំអាតកំណក
ស្នឹមដែលជាប់ជាមួយ Home Button
៥.ចុចលើ Power Buttonដើម្បីដំណើរការ iPhone iPad រឺiPod ហើយធ្វើការសាក
ល្បងចុចទៅលើ Home Button អ្នកនឹងមានអារម្មណ៍ថា Home Button នៅលើ iPhone iPad រឺiPod
របស់អ្នកដំណើរការបានប្រសើរជាងមុន
ល្បងចុចទៅលើ Home Button អ្នកនឹងមានអារម្មណ៍ថា Home Button នៅលើ iPhone iPad រឺiPod
របស់អ្នកដំណើរការបានប្រសើរជាងមុន
ខាងក្រោមនេះគឺជា វីដេអូដែលបង្ហាញពីរបៀបក្នុងការធ្វើអោយ Home Button ដំណើរការបានល្អឡើងវិញ
Click to watch video on YouTube....
សូមអោយសំណាងល្អ!
Click to watch video on YouTube....
សូមអោយសំណាងល្អ!
No comments:
Post a Comment