របៀបជួសជុល Fix Home Button iPad​ iPhone iPod ដោយវិធីងាយៗ​ ដោយមិនចាំបាច់ដោះម៉ាស៊ីន


Posted by: Unknown on Monday, October 28, 2013













​​​ចំពោះបងប្អូន  ដែលជាអ្នកប្រើប្រាស់  iPhone iPad  រឺiPod  មួយចំនួន ​​ ដែលមានបញ្ហាក្នុងការចុចទៅលើ Home Button(ចុច Home Button ខ្លាំងទើបដំណើការ)។​
ខ្ញុំនឹងធ្វើការបង្ហាញអំពីវិធីងាយ ក្នុងការដោះ​ស្រាយ​បញ្ហា​នេះ​ ​​​ហើយលោកអ្នកអាចសាកល្បងធ្វើដោយខ្លួន​ឯង​​ ដោយមិនចាំបាច់ត្រូវការសំភារៈអី្វច្រើន  ដោយ​គ្រាន់​​តែ​មានៈ​​ ទឹកអាល់កុល  រឺទឹកលាងក្រចក  និងសំឡីសំ​រាប់​​​​​​​​​ត្បា​ល​ត្រចៀក៕

វិធីធ្វើ
១. ត្រូវបិទ iPad iPhone រឺiPod របស់លោកអ្នកកុំអោយដំណើរការ (Turn your device off)
 











២.​​ យកសំឡីសំរាប់ត្បាលត្រចៀកដាក់ចូលក្នុងទឹកអាល់កុល រឺទឹកលាងក្រចក

៣.​យកសំឡីដែលផ្សើមជាមួយទឹកអាល់កុល រឺកទឹកលាងក្រចកនោះ មកផ្តឹតៗជុំវិញ​ចន្លោះ Home Button​ ​
​​     រប់ស់ iPhone iPad រឺiPod​ ហើយយកដៃចុចទៅលើ Home Button ពីរទៅបីដង ដើម្បីអោយទឹកអាល់​
    ​ កុល ជ្រាបចូលទៅសំអាតកំណក​​ស្នឹម ដែលជាប់​ជាមួយ Home Button ​បាន់ស្អាតល្អ
 











(សូមធ្វើនូវ ចំនុចទី៣​ នេះអោយពីរទៅ៣ដង)
៤.បន្ទាប់មក ដាក់ iPhone iPad រឺiPod របស់​លោកអ្នកផ្កាប់ ហើយយកម្រាមដៃកួសទៅផ្នែកខាងក្រោយ
​​​​​    ត្រង់ចំនុច Home Button អោយបាន៣ទៅបួនដង ដើម្បីអោយទឹកអាល់​កុលជ្រាបចូលទៅសំអាតកំណក
​​    ស្នឹមដែលជាប់​ជាមួយ Home Button
៥.ចុចលើ Power Buttonដើម្បីដំណើរការ​ ​iPhone iPad រឺiPod​ ហើយធ្វើការសាក
    ល្បងចុចទៅលើ Home Button​​ អ្នកនឹងមានអារម្មណ៍ថា Home Button នៅលើ ​iPhone iPad រឺiPod
    របស់អ្នកដំណើរការបានប្រសើរជាងមុន

















ខាងក្រោមនេះគឺជា​ វីដេអូដែលបង្ហាញពីរបៀបក្នុងការធ្វើអោយ Home Button ដំណើរការបានល្អឡើងវិញ
Click to watch video on YouTube....

សូមអោយសំណាងល្អ!

No comments:

Post a Comment